English (United Kingdom)简体中文

ជូន​ដំណឹង​អំពី​ការ​ផ្លាស់​ប្តូរ​តំបន់​បណ្ដាញ

អ្នក​ទស្សនា​ជាទី​គោរព! បណ្ដាញ​របស់​សាលា​យើង​បាន​ផ្លាស់​ទី​ទៅ http://vogel.km-kh.com

យើង​នឹង​នាំ​ផ្លូវ​លោក​អ្នក​ទៅ​កាន់​អាស័យដ្ឋាន​ថ្មី​ដោយ​ស្វ័យប្រវត្តិ!

សូមអរគុណ​ដល់​ការ​គាំទ្រ​របស់​លោក​អ្នក!

អត្ថបទ​ដែល​ទាក់ទង

បញ្ជីកត់ត្រាចូល



សមាជិកលើ​បណ្ដាញ

None

ស្ថិតិ

សមាជិក : 209
មាតិកា : 492
ចំនួន​ទស្សនា​មាតិកា : 162331
គ្រួសារ​ត្រកូល​កយ PDF បោះពុម្ព អ៊ីមែល
និពន្ធ​ដោយ Sovann Heng   
ថ្ងៃពុធ ទី07 តុលា ឆ្នាំ2009 ម៉ោង15:23
ពុំ​មានការ​បកប្រែ។

ខ្ញុំ​មានសេចក្ដី​រីក​រាយ​​ក្នុង​ការ​ណែ​នាំ​អំពី​គ្រួសារ​ត្រកូល​កយ​។ លោក​ពូ​ កយ​ ព្រេល​ ជនជាតិ​ព្នង​ មាន​ភរិយា​ឈ្មោះ​ ភួយ វ៉ាន់​ ជនជាតិ​ទំពួន​។

លោក​ពូ​មាន​កូន​៧​នាក់​​ កូន​ស្រី​ជា​កូន​ច្បង​ និង​កូន​​ប្រុស​ចំនួន​៦​នាក់​ ​សព្វ​ថ្ងៃ​លោក​ពូ​ព្រេល

បម្រើការ​ជា​អ្នក​យាម​នៅ​ "អង្គការទន្លេ​សេសាន ស្រែពក និង​សេកុង" ចំណែក​​ឯ​អ្នក​មីង​វ៉ាន់​ធ្លាប់​បម្រើការ​ជា​អ្នក​លាងចាន​នៅ​ក្នុង​ភោជនីយដ្ឋាន​ដូង​ក្រឡុក​បឹង​កន្សែង ប៉ុន្តែ​បច្ចុប្បន្ន​អ្នកមីង​បាន​ផ្អាក​ពី​ការងារ​ដោយ​សារ​មាន​ជំងឺ។

Kây Family

កូន​ទី​២​ឈ្មោះ​ កយ ចាន់​ធី ជា​អកុសល​គាត់​គ​មិន​អាច​និយាយ​បាន​ ហេតុ​នេះ​ចាន់​ធី​មិន​មាន​សំណាង​ដូច​ប្អូនៗ​របស់​គាត់​ទេ​ ដែល​បាន​ចូល​សាលា​រៀន។ កូនទី៣​ឈ្មោះ​ កយ ប៉ាន់នី​ អតីត​សិស្ស​អ៊ីហ្សារ៉ាវ៉ូហ្គេល​ ដែល​បច្ចុប្បន្ន​​ជា​សិស្ស​ថ្នាក់​ទី១០ កំពុង​សិក្សា​នៅ​ឯ​ទីក្រុង​ភ្នំពេញ​។ បងប្អូន​ពី​រ​នាក់​គឺ​ចាន់​ធី និង ប៉ាន់នី​ធ្វើ​ការ​នៅ​ហាង​នំប៉័ង​នៅ​ទីក្រុង​ភ្នំពេញ ដើម្បី​​ជួយ​ដោះស្រាយ និង​សម្រាល​​ជីវភាព​ខ្វះខាត​នៅ​ក្នុង​គ្រួសារ​ ។

ប្រាក់ខែ​ដែល​បាន​មក​ ចាន់ធី​ តែង​តែ​ឧបត្ថម្ភ​បន្ថែម​ដល់​ប្អូន​ប្រុស​ប៉ាន់នី​ដើម្បី​ទិញ​សម្ភារ​សិក្សា ព្រោះ​ដូច​ដឹង​ស្រាប់​ហើយ​នៅ​ទីក្រុង​ត្រូវ​ការ​ចំណាយ​​ច្រើន សល់​ពី​នោះ​ពេល​ខ្លះ​ឆ្លៀត​ផ្ញើ​មក​ជួយ​ដល់​គ្រួសារ​នៅ​ឯ​ខេត្ត​រតនគិរី​។

កូន​ទី​៤ ឈ្មោះ កយ ម៉ាណូ ក៏​ជា​អតីត​សិស្ស អ៊ីហ្សារ៉ាវ៉ូហ្គេល​ដែរ​ ដែល​បាន​បញ្ចប់​ការ​សិក្សា​ថ្នាក់​ទី៦​ក្នុង​ឆ្នាំ​សិក្សា ២០០៨-២០០៩​ កន្លង​ទៅ​ថ្មីៗ​នេះ​ ។ ម៉ាណូ ​ជា​សិស្ស​ល្អ​ម្នាក់​ដែល​ឧស្សាហ​ព្យាយាម​ក្នុង​ការសិក្សា មាន​ការ​​គោរព​ស្រលាញ់​រាប់អាន​ពី​មិត្តភ័ក្ដិ​រួម​ថ្នាក់​ជា​ច្រើន ហើយ​បច្ចុប្បន្ន​ ប្អូន​កំពុង​សិក្សា​​ថ្នាក់ ​ទី​៧ ​នៅសាលា​ "អន្តេវាសិកដ្ឋាន​បានលុង”។

កូន​ទី​៥​​ឈ្មោះ​ កយ​ លេវី កូនទី​៦​ឈ្មោះ​ កយ ព្រីយែល និង​កូន​ទី​៧​ដែល​ជា​កូន​ពៅ​ឈ្មោះ​ កយ យេត្រូ។ បច្ចុប្បន្ន​ពួក​គេ​កំពុង​សិក្សា​​នៅ​សាលា​អ៊ីហ្សារ៉ាវ៉ូហ្គេល​ថ្នាក់​ទី៦ ទីប្រាំ​ និង​ទី៣។ លេវី និង ព្រីយែល​ សុទ្ធ​តែ​សិស្ស​ល្អ​ក្នុង​ការ​សិក្សា​ ចូល​រួម​​យ៉ាង​សកម្ម​ក្នុង​សកម្ម​ភាព​ផ្សេង​ៗ​របស់​សាលា​ ព្រមទាំង​ឧស្សាហ​ព្យាយាម​ទៀត​ផង​។ ក្នុង​ចំណោម​អ្នក​ទាំង​ពីរ​ មិត្រ​រួម​ថ្នាក់​របស់​ពួក​គាត់​តែង​គិត​ថា​ លេវី​ មាន​ចរិត​រម្យទម ស្លូតបូត​ជាង​ ព្រីយែល​។ ព្រីយែល​ មាន​សេចក្ដី​ក្លាហាន​ជាង​បងប្រុស​ខ្លួន ហើយ​គាត់​ក្លាហាន​ក្នុង​ច្រៀង​ចម្រៀង​ផ្សេងៗ​ ក្រៅ​ពី​នេះ​គាត់​តែង​តែ​ឡើង​រាំ​បទ​ញាក់​មុន​គេ​ក្នុង​ពិធី​ជប់លៀង​ផ្សេងៗ​របស់​សាលា។

គ្រួសារ​ត្រកូល​ កយ ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍​ក្នុង​ការ​លើក​មក​​សរសេរ​ជាង​អត្ថបទ​មុន​គេ​ ព្រោះ​គ្រួសារ​គាត់​បាន​បង្ហាញ​នូវ​ការ​តស៊ូ​ក្នុង​ជីវិត​ "ជីវិត​ជា​ការ​តស៊ូ”។ ខ្ញុំ​សូម​សរសើរ​ដោយ​ស្មោះ​ចំពោះ​លោក​ពូ​ព្រេល និង​អ្នក​មីងវ៉ាន់​ ព្រោះ​លោក​ទាំង​ពីរ​​ស្គាល់​ពី​តម្លៃ​នៃ​ការ​សិក្សា​​ខិត​ខំ​តស៊ូ​ជំរុញ​កូន​ឲ្យ​មក​សិក្សា​គ្រប់គ្នា​។ ក្រៅ​ពី​នោះ​ នា​ពេល​យប់ អ្នក​ទាំង​ពីរ​ឆ្លៀត​ឱកាស​សិក្សា​ភាសា​អង់គ្លេស​ដោយ​មាន​កូន​ព្រីយែល​ជា​អ្នក​ជួយ​បង្រៀន​ជា​រៀង​រាល់​យប់ នេះ​ពិត​ជា​ "ការសិក្សា​មិន​រើស​វ័យ”។

រតនគិរី ថ្ងៃទី៣ ខែតុលា ឆ្នាំ២០០៩

និពន្ធ​អត្ថបទ​ដោយ ហេង សុវណ្ណ

កែ​ចុងក្រោយ​នៅ ថ្ងៃព្រហស្បតិ៍ ទី17 ធ្នូ ឆ្នាំ2009 ម៉ោង15:51
 

បន្ថែម​មតិយោបល់


កូដ​សុវត្ថិភាព
ស្រស់